|
|
ថ្ងៃនេះក្របខ័ណ្ឌ Premier League បានធ្វើការប្រកាសជាផ្លូវការនូវបេក្ខភាព ៥រូប ដែលអាចឈ្នះពានអ្នកចាត់ការឆ្នើមប្រចាំខែមីនា ។ គួរបញ្ជាក់ថា អ្នកជាប់ជាបេក្ខភាពអាចឈ្នះពាននេះ ជាអ្នកចាត់ការដែលដឹកនាំក្លឹបបានល្អ ឈ្នះប្រកួតបានច្រើនក្នុងខែនេះ ។
ខាងក្រោមនេះជាអ្នកចាត់ការទាំង៥រូប ដែលអាចទទួលបានពានមួយនេះ ៖
◼ លោក Thomas Tuchel អ្នកចាត់ការក្លឹប Chelsea
◼ លោក Mikel Arteta អ្នកចាត់ការក្លឹប Arsenal
◼ លោក Antonio Conte អ្នកចាត់ការក្លឹប Tottenham Hotspur
◼ លោក Brendan Rodgers អ្នកចាត់ការក្លឹប Leicester City
◼ លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool
សម្រាប់លទ្ធផលអ្នកឈ្នះពានខាងលើនឹងត្រូវប្រកាសនៅសប្ដាហ៍ក្រោយ ដោយរង់ចាំការបោះឆ្នោតពីអ្នកគាំទ្រ និងអ្នកជំនាញបាល់ទាត់ប្រចាំ Premier League ជាមុនសិន ៕
ប្រភព ៖ Premier League
🔥ការប្រកួត DFB CUP 🔥 BAYERN MUNICH VS BAYER LEVERKUSEN ...
🔥ការប្រកួត PREMIER LEAGUE 🔥 LEICESTER CITY VS WEST HAM UNITED ...
🔥ការប្រកួត PREMIER LEAGUE 🔥 IPSWICH TOWN VS CRYSTAL PALACE ...
🔥ការប្រកួត COPPA ITALIA 🔥 AC MILAN VS SASSUOLO ...
🔥ការប្រកួត COPPA ITALIA 🔥 BOLOGNA VS MONZA ...